រាជធានីភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបគណៈប្រតិភូនគរបាលភូមិន្ទថៃ ដែលដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក THATCHAI PITANEELABOOT អគ្គស្នងការរងជំនួយ នៃអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ដើម្បីសម្តែងគួរសម និងពិភាក្សាការងារ ត្រៀមរៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៤ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ក្នុងគោលបំណងដាក់ចេញនូវយន្តការ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។
នៅក្នុងជំនួបកិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាង នគរបាលកម្ពុជា និងតំណាងនគរបាលភូមិន្ទថៃ សរុបចំនួន ៣២រូប ៕