ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបេីកកិច្ចប្រជុំបិទកម្មវិធីការងារសវនកម្មផ្ទៃក្នុង សម្រាប់បរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រួមជាមួយប្រតិភូអម ដោយមានការចូលរួមពីលោក-លោកស្រីអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្ដិ៍ និងមន្រ្ដីពាក់ព័ន្ធ៕