ខេត្តកំពង់ស្ពឺ ៖ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ បានចាត់លោកគ្រូ និងអ្នកគ្រូបង្គោលរបស់នាយកដ្ឋាន ចុះបង្ហាត់បង្រៀនសិក្ខាកាម នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់ថ្នាក់បឋម រយៈពេល០៣ខែ រួមមាន ៖
-មេរៀន ទ្រឹស្តីបាំង-ប្រែសារទូរលេខសម្ងាត់ដោយដៃKTB5 បង្រៀនដោយ លោកឧត្តមសេនីយ៍ទោ នង កាណារិទ្ធ
-មេរៀន អនុវត្តជាក់ស្តែងបាំង-ប្រែសារទូរលេខសម្ងាត់ដោយដៃKTB5 បង្រៀនដោយ លោកវរសេនីយ៍ឯក គឹម វុទ្ធា
-មេរៀន ការកសាង និងអភិវឌ្ឍន៍ជំនាញបច្ចេកទេសអក្សរសម្ងាត់ បង្រៀនដោយ លោកស្រីវរសេនីយ៍ទោ យ៉ាត ចន្ធូ
-មេរៀន ច្បាប់សុវត្ថិភាពព័ត៌មាន បង្រៀនដោយ លោកឧត្តមសេនីយ៍ទោ នង កាណារិទ្ធ
-មេរៀនសុវត្ថិភាពព័ត៌មានលើបណ្តាញកុំព្យូទ័រ បង្រៀនដោយ លោកឧត្តមសេនីយ៍ត្រី ប៉ុក ចំរើន
-មេរៀនការណែនាំ និងដោះស្រាយលើម៉ាស៊ីនVCE12 បង្រៀនដោយ លោកឧសេនីយ៍ត្រី ប៉ុក ចំរើន។
ហើយការបង្ហាត់បង្រៀននេះ គឺនៅបន្តរហូតដល់ចប់ទៅតាមកម្មវិធី និងតាមមេរៀន ពិសេសតាមផែនការដែលបានកំណត់មក៕