រាជធានីភ្នំពេញ៖ នៅអគារទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបជាមួយតំណាងនគរបាលភូមិន្ទថៃ ដើម្បីពិភាក្សាការងារត្រៀម រៀបចំកិច្ចប្រជុំទ្វេភាគីលើកទី៤ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ក្នុងគោលបំណងដាក់ចេញ នូវយន្តការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។
នៅក្នុងជំនួបកិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួម ពីតំណាងនគរបាលកម្ពុជា និងតំណាងនគរបាលភូមិន្ទថៃ សរុបចំនួន ២៩រូប ៕