General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ដឹកនាំកិច្ចប្រជុំតម្រង់ទិសការគ្រប់គ្រង និងការបូកសរុបវត្តមានប្រចាំថ្ងៃ របស់មន្រ្តីនគរបាលជាតិ 

Loading

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃ អង្គារទី ២៧ ខែ សីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំកិច្ចប្រជុំ តម្រង់ទិសការគ្រប់គ្រង និងការបូកសរុបវត្តមានប្រចាំថ្ងៃ ដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកនាយការិយាល័យបុគ្គលិក លោក លោកស្រីនាយរងការិយាល័យបុគ្គលិក លោក លោកស្រីនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី អធិការរងទទួលផ្នែក សេនាធិការ លោក លោកស្រី នាយផ្នែក ទទួលបន្ទុកសរុបវត្តមានប្រចាំថ្ងៃ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ សរុបចំនួន ៩៤នាក់ ស្រី ០៦នាក់ ៕