កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេងច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំលោក-លោកស្រីស្នងការរងទទួលផែនការងារ និងលោកនាយការិយាល័យពាក់ព័ន្ធ សរុបចំនួន ២២នាក់ ស្រី ០១នាក់ ដើម្បីប្រជុំពិភាក្សា និងព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាព ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងកម្លាំង ការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម សម្រាប់ចូលរួមផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕