ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនដល់គោលដៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកថ្មដូន និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកតាមាន់ ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អាគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់សម្ភារះប្រើប្រាស់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវការងារចាំបាច់មួយចំនួន ។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់ បង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ និងនាំយកនូវថវិកាចែកជូនដល់កម្លាំងដែលប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែន មួយចំនួនដើម្បីជាការលើកទឹកចិត្តផងដែរ ៕