General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៍វិជ្ជាជីវនគរបាល និងកិច្ចប្រជុំបូកសរុបកិច្ចប្រតិបត្តិការប្រចាំខែ សីហា ២០២៤ និងលើកទិសដៅការងារបន្ត

Loading

ព្រះវិហារ ៖ ថ្ងៃអង្គារ ៨រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៏វិជ្ជាជីវនគរបាល និងកិច្ចប្រជុំបូកសរុបកិច្ចប្រតិបត្តិការប្រចាំខែ សីហា ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ័ សរុបចំនួន ២៣៤នាក់ ស្រី ០៩នាក់។

កិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ អានរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំខែ សីហា ២០២៤ ជូនគណៈអធិបតី និងអង្គពិធី។

លោកវរសេនីយ៍ឯក សាយ ដេត ស្នងការរងផែនការងារសន្តិសុខ ធ្វើការវាយតម្លៃសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានខេត្តព្រះវិហារជូនគណៈអធិបតី និងអង្គពិធី។

លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស អានរបាយការណ៍ស្តីពីលទ្ធផល នៃវគ្គបណ្តុះបណ្តាលលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៍វិជ្ជាជីវនគរបាលជូនគណៈអធិបតី និងអង្គពិធី ។

ចុងក្រោយមតិបូកសរុប និងអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជម្រុញដល់អធិការក្រុង/ស្រុក ការិយាល័យជំនាញ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងគ្រប់គ្រង ត្រួតពិនិត្យ រាល់សកម្មភាពបងល្មើស មុខសញ្ញាចាស់ថ្មី ដើម្បីធ្វើការបង្រ្កាប ទប់ស្កាត់ឲ្យបាន ។ ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការបានធ្វើការគោតសរសើរដ៏កងកម្លាំងយើង ដែលតែយកចិត្តទុក្ខដាក់បំពេញតួនាទី ភារកិច្ចតាមជំនាញ និងរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងគោរពវិន័យបានល្អប្រសើរ ៕