General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ជួបសំណេះសំណាលជាមួយគណៈប្រតិភូនាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនវៀតណាម

Loading

ព្រះវិហារ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីជួបសំណេះសំណាល ក្រោមកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដល់ដំណើទស្សនកិច្ចរបស់គណៈប្រតិភូនគរបាល កម្ពុជា-វៀតណាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសគ្រឿងញៀនវៀតណាម និងប្រតិភូអមដំណើរ តាមបណ្តោយព្រំដែនខេត្តទាំង០៦(ខេត្តកណ្តាល ស្វាយរៀង មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងបន្ទាយមានជ័យ)។

ក្នុងកិច្ចសំណេះសំណាលនេះដែរ នៅតាមបណ្ដាការិយាល័យជំនាញក៏ដូចប្រតិភូតាមបណ្តាខេត្តទាំង ០៦ បានលើកសំណើរសុំសំណូមពរឱ្យភាគីវៀតណាម ជួយទប់ស្កាត់នូវរាល់បទល្មើសជួញដូរគ្រឿង​ញៀន បទល្មើសជួញដូរមនុស្សឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ ជួយសហការទប់​ស្កាត់នូវ ការជួញដូរប្រដាប់អាវុធគ្រប់ប្រភេទនៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន (កម្ពុជា​-វៀតណាម)។​

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏​បានឯកភាពទៅលើសំណូមពររបស់ភាគីវៀតណាម នូវចំណុចខាងលើទាំងស្រុង និងបានសុំឱ្យមានចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រ​តិបត្តិ រវាងប្រទេសទាំង ២ ឲ្យកាន់តែល្អប្រសើរឡើង៕