ព្រះវិហារ ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសំណេះដំណាលសួរសុខទុកដល់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត។
ក្នុងពិធីនេះដែរ ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ដឹកនាំយ៉ាងក្បោះក្បាយ និងជម្រុញដក់កងកម្លាំងឲ្យយកចិត្តទុកដាក់ខ្ពស់ក្តាប់សភាពការណ៍ ត្រួតពិនិត្យរាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ក៏ដូចតាមបណ្តោយខ្សែរបន្ទាត់ព្រំដែន ដើម្បីបង្ការ បង្រ្កាប ទប់ស្កាត់ឲ្យទាន់ពេលវេលា ។ ជាពិសេសពូកឧទ្ទាមក្រៅច្បាប់ដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាលត្រូវតែបង្រ្កាបឲ្យខានតែបាន។
ជាកិច្ចបន្ត ឯកឧត្តម គីម រិទ្ធី បានធ្វើការគោតសរសើដល់កងកម្លាំងដែលខិតខំបំពេញភារកិច្ចទៅតាមជំនាញរបស់ខ្លួន ហើយឯកឧត្តមបាននាំយកនូវអំណោយជាថវិកាចែកជូនដល់កងកម្លាំងចំនួន ២២៩នាក់ ក្នុង ១នាក់ៗទទួលបាន ៥០.០០០ម៉ឺនរៀន៕