General Commissariat of National Police
.

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិ​ប​ត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមតំបន់ព្រំ​ដែនប្រចាំឆមាសទី ១ និងលើកទិស​ដៅសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០២៤ រវា​ង​ស្នងការដ្ឋាននគរបាលខេត្តមណ្ឌល​គិរី ​(កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តដាក់ណុង (វៀតណាម)

Loading

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌលគិរី ជាប្រធានប្រតូតិភូស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហ​ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ព្រំដែនប្រចាំឆមាសទី១ និងលើកទិសដៅសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០២៤ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តដាក់ណុង សាធារណៈរដ្ឋសង្គមនិយមវៀត​ណាម។

ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានប្រតិភូ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការតំបន់ព្រំដែនកម្ពុជា-វៀតណាម តំណាងសេនាធិការដ្ឋានអគ្គ​ស្នង​ការដ្ឋានគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា។​ ភាគីវៀតណាម ដឹកនាំដោយលោកវរសេនី​យ៍ឯក ង្វៀន ថាញ់លៀម ស្នងការនគរបាលខេត្តដាក់ណុង ជាប្រធានអង្គប្រជុំដែលមានសមាជិកចូលរួមសរុបចំនួន ២២រូប ដែលបានអញ្ចើចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ។ ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ភាគីវៀត​ណាមបានសំណូមពមកកាន់ភាគីកម្ពុជា ៖ សូមជួយទប់នូវរាល់បទល្មើសជួញដូរគ្រឿង​ញៀន ឆ្លងដែនគ្រប់ប្រភេទ ជួយសហការទប់​ស្កាត់នូវរាល់ការជួញដូរមនុស្សឆ្លងដែនខុស​ច្បាប់ ការជួញដូរអាវុធគ្រប់ប្រភេទនៅតាមតំបន់ខ្សែរបន្ទាត់ព្រំដែន (កម្ពុជា​-វៀតណាម)។ ​រីឯភាគីកម្ពុជា បានស្នើសូមឱ្យភាគីវៀតណាមជួយសហការរួមគ្នាជួយទប់ស្កាត់លុបបំបាត់ការការជួញ​ដូរមនុស្ស និងកាកេងប្រវាញ់កម្លាំងពលកម្មលើកុមារ និងការជួញដូរផ្លូវភេទ ការលួចឆ្លងដែនដោយខុសច្បាប់។​

ភាគីកម្ពុជា លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បានឯកភាពទៅលើសំណូមពររបស់ភាគីវៀតណាមនូវចំណុចខាងដែលភាគីវៀតណាមបានសំណូមមកភាគីកម្ពុជា និងបានលើកឡើងចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រ​តិបត្តិរវាងប្រទេសយើងទាំង០២ ស្ថិតជាអមតៈ។​

មុននឹងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀង និងបានចុះហត្ថលេខា លើកំណ​ត់ហេតុ នៃអង្គប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្ត​មណ្ឌល​គិរី (កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តដាក់ណុងសាធារណៈរដ្ឋសង្គម​និយមវៀតណាម ព្រម​ទាំងបានជូនកាដូរអនុស្សាវរីយ៍រវាងភាគីទាំងពីរ ក្នុងភាពស្និទ្ធស្នាលជាទីបំផុតរវាងភាគីនៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរ៕