ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមគោលការណ៍ការណែនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អំពីសុខទុក្ខកងកម្លាំងនគរបាលជាតិ ក្រោមឱវាទនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ បានដឹកនាំសហការី និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តចុះ”ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ “។
លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ក្នុងឱកាសនោះ បានណែនាំផ្តាំផ្ញើ និងសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវប្តេជ្ញា ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យខានតែបាន ជូនរាជរដ្ឋាភិបាលស្របច្បាប់ ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាដល់លោកអធិការ ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រៀមកម្លាំង ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅហ្នឹងកន្លែង ចេញល្បាតចល័តតាមគោលដៅសំខាន់ៗ ងាយរងគ្រោះ (ដោយអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ) ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ៕