ឧត្ដរមានជ័យ៖ នោព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖០០ នាទី នៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា លើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ។ កិច្ចប្រជុំនេះដែរ មានកាអញ្ជើញចូលរួមពី៖ លោក-លោកស្រីស្នងការរង លោក អនុប្រធានផែន លោក នាយការិយាល័យ លោក អធិការនគរបាលក្រុង-ស្រុក ទាំង៥ លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ ៕