General Commissariat of National Police
.

លោកជំទាវ ស ស៊ីណា ស ថេត នាំយកបាយកញ្ចប់ និងទឹកបរិសុទ្ធចែកជូនដល់កងកម្លាំងប្រចាំការតាមគោលដៅនៅខណ្ឌដង្កោ

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ស ស៊ីណា ស ថេត ភរិយាដ៏ឧដុង្គឧត្តមឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អមដំណើរដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បាននាំយកបាយកញ្ចប់ និងទឹកបរិសុទ្ធចែកជូនដល់កងកម្លាំងប្រចាំការតាមគោលដៅនៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោកជំទាវ ស ស៊ីណា ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានថ្លែងអរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកអស់ស្មារតីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។

គួរបញ្ជាក់ថា គោលដៅប្រចាំការនៅក្នុងមូលដ្ឋានខណ្ឌដង្កោ មានចំនួន៣គោលដៅ ហើយក្នុងគោលដៅមានកម្លាំងចូលរួមសហការចំនួន៥០នាក់៕