ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំ កងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ មន្រ្តី និងសិក្ខាកាមទើបបញ្ចប់ការសិក្សាផងដែរ ៕