ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០និង១២ នាទី មានករណីអគ្គីភ័យកើតនៅភូមិ រូង ឃុំ ត្រពាំងឬស្សី ស្រុកកំស្វាយ ខេត្តកំពង់ធំ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ភ្លាមៗនោះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំង និងនាំយករថយន្ត
ពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង ចុះអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ។ ម្ចាស់ផ្ទះឈ្មោះ ជូរ អុិត ភេទ ស្រី អាយុ៦៨ឆ្នាំ (មេម៉ាយ)រស់នៅភូមិកើតហេតុ។
សម្ភារខូចខាត: ១.ផ្ទះទំហំ ៦ ម៉ែត្រ ×១៣ ម៉ែត្រ ដំបូល ប្រក្បឿង ជញ្ជាំងក្តា រៀបឥដ្ឋក្រោម(ខូចខាតគ្រឿងឈើទាំងស្រុង), ២.ខ្សែករមាសទម្ងន់ ០៣ ជីគន្លះ, ៣. ខ្សែដៃផ្លាកទីន ០៥ជី,៤.លុយ ១,០០០,០០០រៀល, ៥.គ្រែប្រអប់ ០២ គ្រឿង, ៦.កុងអាគុយ ០១គ្រឿង, និងសម្ភារ:ប្រើប្រាស់ ក្នុងផ្ទ្ទះមួយចំនួនធំ។
មូលហេតុ ដែលឲ្យមានអគ្គិភ័យកើតមានគឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ។
ក្នុងកិច្ចអន្តរាគមន៍ ករណីខាងលើនេះ កម្លាំងជំនាញអន្តរាគមន៍ខេត្តចំនួន ០៧នាក់ សហការជាមួយស្រុកចំនួន ១៥នាក់ និងប្រើប្រាស់រថយន្ត
ពន្លត់អគ្គីភ័យ ចំនួន ០២គ្រឿង អស់ទឹកចំនួន ០៥ រថយន្ដ ស្មើនិង ៣០ ម៉ែត្រគុប រលត់ទាំងស្រុង៕