General Commissariat of National Police
.

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង៖  នៅព្រឹកថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានរៀបចំពិធីសំណេះសំណាល ជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គួរបញ្ជាក់ថា ក្នុងពិធីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភនូវ សម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

ពិធីនេះប្រារព្ធឡើងនៅបរិវេណ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕