រាជធានីភ្នំពេញ ៖ ដើម្បីធានាដល់ការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រចាំការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមប្រចាំការ បានដឹកនាំក្រុមប្រចាំការទី៣ នៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ប្រធានផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានសេនាធិការ អនុប្រធាននាយកដ្ឋានកណ្តាលពាក់ព័ន្ធ, ប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ សមាជិក។
ក្រុមប្រចាំការ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍ តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕