បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីរាប់បាត្រ ព្រះសង្ឃ ចំនួន ១០៨អង្គ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់ ៩ម៉ែត្រ នៅវត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕