រាជធានីភ្នំពេញ ៖ ដើម្បីធានាដល់ការបញ្ជា ដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងត្រៀមដោះស្រាយហេតុការកុបកម្ម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមប្រចាំការទី២ បានអញ្ជើញដឹកនាំក្រុមប្រចាំការទី២ ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, ឯកឧត្តមអនុប្រធាននាយកដ្ឋានកណ្តាលពាក់ព័ន្ធ អនុប្រធានសេនាធិការ និងប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ សមាជិក។
ក្រុមប្រចាំការ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍ តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃ ជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ៕