General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ បូកសរុប៦ខែដើមឆ្នាំ២០២៤ និងអនុវត្តកំណត់ហេតុសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងនគរបាលខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនគរបាលខេត្តព្រះសីហនុ កំពត កែប 

Loading

កែប៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចូលរួមកិច្ចប្រជុំបូកសរុប៦ខែដើមឆ្នាំ២០២៤ និងអនុវត្តកំណត់ហេតុ សហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងនគរបាលខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនគរបាលខេត្តព្រះសីហនុ កំពត កែប នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងភូហ្វឹក ខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រតិភូខេត្តគៀងយ៉ាង វៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀង វ៉ាន់ហឹង នាយកមន្ទីរនគរបាលខេត្ត គៀងយ៉ាង សមាជិកអមដំណើរចំនួន២៩នាក់។ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងប្រតិភូអមដំណើរ ចំនួន១២នាក់។ ប្រតិភូនគរបាលខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន១៩នាក់។ ប្រតិភូនគរបាលខេត្តកែប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន២០នាក់។

អង្គប្រជុំបានស្តាប់របាយការណ៍ បូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបបទបទល្មើសនានា តាមតំបន់ព្រំដែនគោក និងតាមតំបន់ទឹកប្រវត្តិសាស្ត្រ នៃប្រទេសទាំង២ រួមមាន៖ បទល្មើសឆ្លងដែន បទល្មើសនេសាទ ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត។

ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរនគរបាលខេត្តគៀងយ៉ាង វៀតណាម និង លោកស្នងការ នគរបាលទាំងបីខេត្ត ខាងកម្ពុជា បានមានប្រសាសន៍ ដោយបានឯកភាពលេីរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំកន្លងមក ព្រមទាំងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំលើកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន រវាងប្រទេសទាំងពីរ ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍ និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត អង្គប្រជុំក៏បានបញ្ចប់ដោយភាគីទាំងសងខាងបានចុះហត្ថលេខា និងជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក៕