ស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩៖៣០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ កាត ចន អនុប្រធានអង្គភាពអន្តរាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ រួមដំណើរជាមួយមន្រ្តីក្រោមឱវាទ នាំយកថវិការសមាគមមិត្តនគរបាលជាតិចំនួន ៦.០០០.០០០រៀល និងថវិការ បច្ច័យបុណ្យ ចំនួន ១.០០០.០០០រៀល សរុបរួម ៧.០០០.០០០រៀល (ប្រាំពីលានរៀល) ប្រគល់ជូនដល់ក្រុមគ្រួសារសព លោក រស់ លន់ អតីតមន្ត្រីចូលនិវត្តន៍ នៃអង្គភាពអន្តរាគមន៍ ដែលបានទទួលមរណភាព នៅភូមិតាជ័យ ឃុំចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយរោគគាពាធ៕