ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧,០០នាទីព្រឹក ដោយបានអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកងកម្លាំងនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕