មណ្ឌលគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង ២ និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តនា ខែខាងមុខ។
ក្នុងកិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក/លោកស្រីស្នងការរង លោក/លោកស្រីនាយ នាយរងការិយាល័យជំនាញ លោក មេបញ្ជាការ មេបញ្ជាការរងទទួលសេនាធិការវរសេនាតូច នគរបាលការពារព្រំដែនគោក ទាំងពីរ ៣០៣/៦២១។ លោក អធិការ/ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង២១ ឃុំ/សង្កាត់ ដែលបានចូលរួមសរុប ចំនួន ១៤៧រូប ។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំ និងបានអនុញ្ញាតិឱ្យលោកវសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុប និងវិភាគឡើងអានរបាយការណ៍សង្ខេបស្តី ពីកិច្ចប្រជុំត្រួតពិនិត្យលិទ្ធផលការងារប្រចាំ ខែសីហា និងលើកទិសដៅអនុវត្តការងារបន្ត នាខែខាងមុខ និងបានអានរបាយការណ៍ស្តីពី លក្ខណ:សម្បត្តិទាំងប្រាំស្តីពីគោលយោបាយ ភូមិឃុំមានសុត្ថិភាពជូនអង្គពិធីទាំងមូល ។
ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ និងបានអនុញ្ញាតិឱ្យអស់លោក/លោកស្រីស្នងការរង ព្រមទាំងលោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង/ស្រុកទាំងប្រាំ ព្រមទាំងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ២១ឃុំ/សង្កាត់លើឡើងអំពីបញ្ហាប្រឈមមួយចំនួន យកមកដោះស្រាយ នៅចំនុចខ្វះខាត និងកែតម្រូវបំពេញបន្ថែម នូវកង្វះខាតក៏ដូចជាការសំណូមពរមួយចំនួន របស់ប៉ុស្តិ៍នគរបាល ដែលមានការខ្វះខាតនូវកម្លាំងប្រជា ការពារសំរាប់ចូលរួម ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ។ ត្រូវពង្រឹងកម្លាំង និងត្រួតពិនិត្យកម្លាំងជាប្រចាំ ដើម្បីធានាដល់កាគាំទ្រ ក្នុងកិច្ចប្រត្តិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សារធារណ: និងរក្សាសុវត្ថិភាពក្នុងសង្គម ។ ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្តាប់នូវរាល់សកម្មភាព និងប្រមែប្រមូលសភាពការណ៍ ព៏ត៌មានទាក់ទង និងឧបាយកលបែបផែនការសកម្មភាព របស់ក្រុមចលនាជ្រុលនិយម ដែលមានគុំនិតបំផុសបំផុលនិងបង្កអសន្តិសុខក្នុងសង្គម និងឧបាយកល របស់ក្រុមពួកឧទ្ទាម មួយក្តាប់តូចដែលកំពុងធ្វើការឃោសនាពីក្រៅប្រទេស។
សូមឱ្យលោកមេបញ្ជាការវរសេនាតូចទាំងពីរ ប្រធានច្រកទ្វារទ្វេភាគីទាំងបី ត្រូវពង្រឹងការយាមល្បាត និងការពារឱ្យបាន១០០% នៅតាមខ្សែរបន្ទាត់ព្រំដែន (កម្ពុជា -វៀតណាម) ។
មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ទោ ស្នងការសូមជូនពរដល់កម្លាំងទាំងអស់ សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕