មណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោចខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នេះលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ។ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម អ៊ុំ ឃន តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកអភិបាលរងខេត្ត និងមន្រ្តីរដ្ឋបាលសាលាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្តលោក ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្ត ព្រមទាំងអស់លោក ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត នៅតាមបណ្តាក្រុងស្រុកទាំងប្រាំ និងលោកមេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករង ខេត្តមណ្ឌលគិរី លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេឃុំចៅសង្កាត់ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរនានា ជុំវិញខេត្តដែលបានចូលរួមក្នុង ពិធីប្រកាសមុខតំណែងនាឱកាសនោះផងដែរ ។ សូមបញ្ជាក់ផងដែរថា ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕