General Commissariat of National Police
.

លោ​ក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ អញ្ជើញ​ក្នុងពិធី​ប្រកា​ស​តែងតាំង​មុខតំណែង​ អធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួ​ច

Loading

កំពង់ស្ពឺ​៖​ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំ​រោ​ង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែសី​ហា ឆ្នាំ​២​០២៤​ នៅសាល​ប្រជុំ​ រដ្ឋបាល​សាលា​ស្រុក​ភ្នំស្រួច​ លោ​ក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ លោក​ គាវ​ លាងគារ​ អភិបា​ល​ នៃគណៈអភិបា​ល​ស្រុក​ភ្នំស្រួច​ លោក​ ពេជ្រ​ ចន្ថា​ ប្រធាន​ ក្រុម​ប្រឹក្សា​ស្រុក​ភ្នំស្រួច​ អញ្ជើញ​ក្នុងពិធី​ប្រកា​ស​តែងតាំង​មុខតំណែង​ អធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួ​ច​ ពិធីប្រកាស​បានការចូលរួមពី​ លោក​ លោក​ស្រី​ ស្នងការរង​ ទទួល​ផែនការ​ងារ​ជំនាញ​ ទាំង​ ១២​ លោក​ ស្នងការ​រង​ ទទួល​ដឹកនាំ​ទិសស្រុកភ្នំស្រួច​ លោក​ នា​យ​ នាយរង​ការិយាល័យ​បុគ្គលិក​ លោក​ លោក​ស្រី​ អធិការ​រង​ លោក​ នាយ​ នាយរង​ផ្នែក​ លោ​កនាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង១៣​ ជាកិត្ដិយសពីកងកំ​លាំ​ងឈរ​ជើង​ ក្នុងមូលដ្ឋាន​ស្រុក​ភ្នំស្រួច​ មេប​ញ្ជាការ​ស្ដីទី​ មូលដ្ឋាន​កងរាជអាវុធហត្ថ​ ស្រុក​ភ្នំស្រួច​ មេបញ្ជាកា​រ​ ប្រតិបត្ដិកា​រ​ ស្រុក​ភ្នំស្រួច​ លោកមេឃុំ​ ទាំង១៣​ សមាជិក​ ក្រុម​ប្រឹក្សា​ ស្រុក​ និងសមាជិក​ ក្រុ​ម​ប្រឹក្សា​ឃុំ​ ព្រមទាំង​កងកម្លាំង​មន្ត្រី​នគរបាល​ មន្ត្រី​សាលា​ស្រុក​ភ្នំស្រួ​ច​ ជាច្រើន​រូបទៀត​។

យោងតាមប្រកាសលេខ:​ ៤៦៣៨ប្រ.ក​ ចុះថៃ្ងទី​ ០១​ សីហា​ ២០២៤​ សម្រេចផ្ទេរភារកិច្ចតែងតាំងមុខតំ​ណែង​ លោកវរ​សេនីយ៍ទោ​ ជុន​ ចន្ទដេត​ អត្ដលេខ​ ៧២៦៥០​ ពី​ អធិការរង​ ទទួល​ការងារ​សណ្ដាប់ធ្នាប់​ នៃអធិការដ្ឋាននគរ​បាល​ស្រុក​ សំរោង​ទង​ ជា​ អធិការ​ នៃអធិការដ្ឋាននគរ​បាល​ស្រុក​ភ្នំស្រួច​ ៕