ឧត្ដរមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងកានគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងដាក់ផែនការពង្រឹងបន្ថែមលើការងារផែនសន្តិសុខ នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោកស្នងការរងផែនការងារសន្តិសុខ លោកនាយ នាយរងការិយាល័យ ទាំង៣ លោកនាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះផែនការងារសន្តិសុខ ៕