General Commissariat of National Police
.

ករណីឆ្លងចរន្តអគ្គិសនីឆ្នាំងដាំបាយបង្កជាអគ្គិភ័យ បណ្តាលឲ្យមនុស្សម្នាក់រងរបួស នៅស្រុកថ្មគោល

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចក្រុមទី១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះបន្ទប់ប្រចាំការបុក្គលិកការ៉ាសសាំង ០១បន្ទប់ បណ្តាលឲ្យរបួស ០១នាក់ ជាមេការឈ្មោះ រ៉ែន រ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ សម្ភារខូចខាតរួមមាន ៖ ចង្ក្រាន្តហ្គាស ឆ្នាំងដាំបាយ និងសម្ភារៈ ០១ចំនួន។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យផ្ទុះសេខ្សែភ្លើងឆ្នាំងដាំបាយអគ្គិសនីតែម្តង។ ករណីនេះដែរ កម្លាំងនគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន០១ឡាន ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕