General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានដាក់ពង្រាយកងកម្លាំងនគរបាល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវ​ត្ថិភាព តាមកម្មវិធីនៃការនិមន្ត ព្រះធម្មវនវាសី ច័ន្ទ មុនី និមន្តមកទស្សនកិច្ចនៅតាមខ្សែ​បន្ទាត់ព្រំដែននៃប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣ ក្នុងខេត្តមណ្ឌលគិរី

Loading

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែស្រា​ពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌលគិរី បានដាក់ពង្រាយកងកម្លាំងនៅតាមគោលដៅចំណុចសំខាន់ៗ នៅតាមដងផ្លូវជាតិលេខ​៧៦.A ចាប់ពីព្រំប្រទល់ ស្រុកស្នួល ខេត្ត​ក្រចេះ រហូតដល់តាមបណ្តាស្រុកចំនួន ៣ រហូតដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌ​លគិរី និងនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារ​ទ្វេភាគី ទាំងបីដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិ​ភាពជូនដល់ព្រះអង្គធម្មវនវាសី ច័ន្ទ មុនី ដែលព្រះអង្គនិមន្តទស្សនកិច្ច នៅតាមប៉ុស្តិ៍ច្រកទ្វារភាគីទាំង០៣ ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី។

ការនិមន្តមកទស្សនកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តមប្រធានក្រុម​ប្រឹក្សាខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរដ្ឋបាលសាលាខេត្ត ព្រមទាំងលោកប្រធាន-អនុ​ប្រធាន មន្ទីរពាក់ព័ន្ធនានា​ជុំវិញខេត្ត លោកនាយប៉ុស្តិ៍ទ្វេភាគីច្រកទ្វារព្រំដែនគោកទាំង០៣ និងប្រជាពលរដ្ឋដែលរស់នៅតាមស្រុកទាំង០៣​ ដែល​នៅតាមខ្សែបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋដែលនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលកំពុងតែរងចាំទទួលការនិមន្តរបស់ព្រះធម្មវនវាសី ចន្ទ មុនី និមន្តទស្សនកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ផងដែរថា ៖ នៅវេលាម៉ោង៩ និង៣០នាទី បានរងចាំទទួលព្រះអង្គនៅព្រំទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ រួចបន្តដំណើរឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនឡាប៉ាខេ ស្រុកកែវសីមា រួចនិមន្តទស្សន​កិច្ចបង្គោលព្រំដែនលេខ ៦៥(១) ក្នុងតំបន់ច្រកទ្វារព្រំដែនឡាប៉ាខេ ក្នុងស្រុកកែវសីមា និងផ្ដល់ឱវាទដល់ពុទ្ធបរិស័ទរហូតដល់ម៉ោង​១១ និង៣០នាទី រហូតម៉ោង១៥ និង០០នាទី ដល់ម៉ោង១៧ និង០០នាទី ព្រះអង្គបានបន្តដំណើរនិមន្តចេញទៅទស្សនកិច្ចច្រកទ្វារព្រំដែនណាំលៀស្រុកពេជ្រដា ទស្សនកិច្ចបង្គោលលេខ ៤៩​,៥(១)​ និងផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ រហូតដល់ម៉ោង១៥ និង០០នាទី ដល់១៧ និង៣០នាទី ព្រះអង្គបាននិមន្តទស្សនកិច្ចនៅប៉ុស្តិ៍ច្រកទ្វារភាគីដាក់ដាំ រួចបានបន្តដំណើរនិមន្តមកដល់ទីរួមខេត្តមណ្ឌល​គិរី និងគង់សឹងនៅវត្តសែននោរម្យខេត្តមណ្ឌល​គិរី រហូតដល់ម៉ោង១៧ និង៣០នាទី ដល់ម៉ោង ១៨​និង៣០នាទី ព្រះ​អង្គបានសម្តែងធម្មទេសនានៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី៕