General Commissariat of National Police
.

នគរបាល​ខេត្តព្រៃវែង​ ចុះ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​អប់រំ​ ពី​គោលនយោបាយ​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ នៅ​តាម​ទី​សាធារណៈ​ និង​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​

Loading

​ព្រៃវែង​៖​ នគរបាល​ខេត្តព្រៃវែង​ បន្ត​ចុះ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​អប់រំ​ ពី​គោលនយោបាយ​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ នៅ​តាម​បណ្តា​ ទី​សា​រណៈ​ និង​ចុះ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ព្រមទាំង​សៀវភៅ​គ្រួសារ​ ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ ដើម្បី​ព​ន្លឿ​ន​ប្រសិទ្ធភាព​ការងារ​ បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​ឲ្យ​បាន​ឆាប់រហ័ស​ និង​ទាន់​ពេលវេលា​។​ មិនតែប៉ុណ្ណោះ​នគរបាល​ខេត្តព្រៃវែង​ តែងតែ​ចុះ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ និង​ស្ដាប់​យោបល់​ សំណូមពរ​ផ្សេងៗ​ឆ្លើយ​តប​រាល់​តម្រូវការ​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​បន្ថែម​ពី​នេះ​ទៅ​ទៀត​ នគរបាល​ខេត្តព្រៃវែង​ បាន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ បន្ថែម​ពាក់ព័ន្ធ​ផល​ប៉ះពាល់​ នៃ​ការ​សេព​គ្រឿងញៀន​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ​ ៕​