General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំ បែកចែកមន្ត្រីនគរបាលក្របខណ្ឌថ្មី

Loading

ខេត្តកំពង់ធំ៖ លោកស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា ក្នុងនាមលោកជាប្រធានអង្គភាព ត្រូវរួមសុខ រួមទុក្ខជាមួយបងប្អូនកងកម្លាំងក្រោម ឱវាទ បើសិនបងប្អូនមានក្ដីកង្វល់ បញ្ហាប្រឈម សូមរួសរាន់ ទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីមានមូលដ្ឋានដោះស្រាយជូនបងប្អូនទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំ បែកចែកមន្ត្រីនគរបាលក្របខណ្ឌថ្មី មកពីសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យចូលបំរេីការងារ តាមបណ្ដាការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាល បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានផ្តល់ធនធានមនុស្ស ជាមន្ត្រីនគរបាល ក្របខណ្ឌថ្មី ចំនួន ០៩ រូប ឲ្យមកបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ។

លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាល ជាមួយមន្ត្រីនគរបាលថ្មី ដោយថ្លែងថា បន្ទាប់ពីប្អូនៗ បានឆ្លងកាត់វគ្គបណ្តុះបណ្តាល សិក្សារៀនសូត្រ ក្រេបយកចំណេះដឹងចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ឧត្ដមសិក្សារួចមក ប្អូនៗ ត្រូវបានថ្នាក់ដឹកនាំ ចាត់តាំងឲ្យមកបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីផ្សារភ្ជាប់ រវាងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ជាមួយរៀមច្បង តាមការិយាល័យជំនាញ រៀងៗខ្លួន ដើម្បីទទួលយកបទពិសោធន៍ ចំណេះដឹង ពង្រឹងសមត្ថភាពជំនាញ ក្លាយជាទំពាំងស្នងឫស្សី ថ្នាក់ដឹកនាំបន្តវេន នាពេលអនាគត ។

ដើម្បីទទួលបានជោគជ័យ នាថ្ងៃអនាគត លោកស្នងការ បានចែករំលែកចំណេះដឹង បទពិសោធន៍ សំខាន់ៗ ក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ដល់ប្អូនៗ រួមមានៈ ១.គោរពបទវិន័យ របស់កងកម្លាំងនគរបាលជាតិ, ២.ពង្រឹងរបៀបរបបការងារជំនាញ សមត្ថភាពជំនាញ  តាមរយៈអនុវត្តជាក់ស្តែង សិក្សារៀនសូត្របន្ថែម ភាសារបរទេស ស្រាវជ្រាវ ការងារបណ្ដាញសង្គម បច្ចេកទេស ពត៌មានវិទ្យា ស្របតាមសម័យកាល ប្រទេសជាតិ កំពង់មាន
ភាពរីកចម្រើន, ៣.សាមគ្គីភាព ឯកភាពផ្ទៃក្នុង, ៤.កសាងជួសជុល អភិវឌ្ឍន៍ អង្គភាព, ៥. កិច្ចសហការល្អ រវាងកងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋជុំវិញខេត្ត ៕