មណ្ឌលគិរី៖ កាលពីថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ក្នុងការចាប់បង្ក្រាបការជួញដូរបារីអេឡិចត្រូនិចដោយខុសច្បាប់។ កាលពីវេលាម៉ោង ១៩និង០០នាទី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះឈ្មោះ សុខ នី ភេទស្រី ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានកា រសម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោក សុខ សារឿន ចៅសង្កាត់រង និងលោក វ៉ាន់ ធារី សមាជិកភូមិកណ្តាល។
សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងអធិការនគរបាល ក្រុងសែនមនោរម្យ ធ្វើការបង្ក្រាបស្រ្តីម្នាក់ក្នុងករណីជួញដូរបារីអេឡិចត្រូនិច ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុខ នី ភេទ ស្រីស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើការនាំខ្លួនស្រ្តីជួញដូរបារីអេឡិចត្រូនិច ចំនួន ០១នាក់ មកធ្វើការសួរនាំស្រ្តីខាងលើមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ សុខ នី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបណ្ដោះអាសន្ននៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានធ្វេីតេស្តរកសាធាតុញៀន ក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន(-)។
-សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម÷
១.បារីអាឡិចត្រូនិច ចំនួន ២៨គឿង ។
២.ក្បាលបារីអេឡិចត្រូនិចមានទឹកសម្រាប់ជក់ ម៉ាក Yooz ចំនួន ១៧ប្រអប់ ស្មេីនឹង ៣៤ដេីម ។
បច្ចុប្បន្នស្រ្តីដែលមានឈ្មោះខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិចនេះ បន្តទៀត ចំណែកវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕