General Commissariat of National Police
.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Loading

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅទីលានតារាងបាល់ទាត់សាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស និងទឹកបរិសុទ្ធ ចំនួន ៥០០កេសផងដែរ៕