General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ អញ្ជើញអមដំណើរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ចុះត្រួតពិនិត្យគោលដៅប្រចាំការ​ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ

Loading

ខេត្តស្វាយរៀង ៖ នៅល្ងាចថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញអមដំណើរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមការងារខេត្ត អញ្ជើញចុះត្រួតពិនិត្យគោលដៅប្រចាំការ​ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ​ នៅទីតាំងមួយចំនួនដូចជា​ ទីតាំងផ្លូវជាតិលេខ១ ត្រង់ព្រំប្រទល់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​ និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ និងគោលដៅផ្លូវជាតិលេខ១៣ ចំណុចឃុំអណ្តូងត្របែក ស្រុករមាសហែក និងឃុំក្រប៉ៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ និងបានបន្តដំណេីរពិនិត្យគោលដៅ ក្រុងបាវិត​។ 

ក្នុងឱកាសនោះ​ដែរ​ នៅតាមគោលដៅនីមួយៗ​ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជូនដល់កងកម្លាំងប្រចាំការដូចជា​ ថវិកា​ មី​ និងទឹកសុទ្ធ​ ផងដែរ៕