General Commissariat of National Police
.

នគរបាល​ខណ្ឌដង្កោ​បន្ត​សហការ​ត្រួត​ ពិនិត្យ​នៅ​តាម​គោលដៅ​សំខាន់ៗ​ យ៉ាង​យកចិត្តទុកដាក់​ និង​ត្រៀម​បង្ការ​ ទប់ស្កាត់​ក្រុម​ជ្រុលនិយម​ឆ្លងកាត់​

Loading

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២៤​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ ណា​រិ​ន្ទ​អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​អនុវត្ត​ដឹក​ដោយ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោ​ បាន​បន្ត​ដឹកនាំ​ដាក់​គោលដៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ដោយឡែក​គោលដៅ​គួរ​ស្រូវ​ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​២​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ សុ​ជាតិ​ ស្នងការ​រង​ និង​លោក​វរសេនីយ៍ទោ​ ឃឹម​ សា​រិ​ទ្ធ​ អធិការរង​ខណ្ឌដង្កោ​ ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ឆ្លងកាត់​ប្រយោជន៍​ទប់ស្កាត់​ក្រុម​ជ្រុលនិយម​ឆ្លងកាត់​។​

​ក្នុង​នោះ​កម្លាំង​សហ​ប្រ​តិ​ប​តិ្ត​ការ​ចូលរួម​សរុប​៥០​នាក់​។​

​កម្លាំង​ នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ទាំងអស់​ បាន​ចេញ​ល្បាត​ និង​ប្រចាំការ​តាម​គោលដៅ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជាង​ ហុ​ក​សែ​ អធិការរង​ទទួល​ព្រហ្មទណ្ឌ​ ក្នុង​ទិស​ដៅ​រក្សា​សន្តិសុខ​ សុវត្ថិភាព​សង្គម​ រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ ពិសេស​គឺ​ត្រៀម​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​មិន​ឱ្យ​មាន​សកម្មភាព​ប្រមូលផ្ដុំ​បង្កចលាចល​ ឬ​អសន្តិសុខ​សង្គម​ ក្នុង​រូបភាព​ណាមួយ​នោះ​ឡើយ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌដង្កោ​ ក៏​បាន​ដាក់​បទ​ បញ្ជា​ដល់​កងកម្លាំង​នគរបាល​ខណ្ឌ​ឲ្យ​បន្ត​ពង្រឹង​យកចិត្តទុកដាក់​ យាមល្បាត​ ត្រួតពិនិត្យ​អាវុធ​គ្រឿងផ្ទុះ​ ត្រួតពិនិត្យ​អ្នកបើកបរ​មាន​សារជាតិ​ស្រវឹង​ក្នុង​ខ្លួន​ ទប់ស្កាត់​ក្មេង​ទំនើង​ពេល​រាត្រី​ផង​ដែរ​ ៕​