General Commissariat of National Police
.

នគរបាល​ខេត្តព្រៃវែង​ ជួបជុំ​ពិសា​អាហារ​សាមគ្គី​ ដោយ​ក្តី​រីករាយ​នៅ​តាម​គោលដៅ​នីមួយៗ​ ដើម្បី​ត្រៀម​បង្ការ​ ការ​ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ និង​រៀបចំ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​

Loading

ខេត្តព្រៃវែង​ ៖​ ក្រោយ​ពី​បំពេញភារកិច្ច​យ៉ាង​មមាញឹក​ និង​អនុវត្ត​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ពី​ថ្នាក់ដឹកនាំ​ ព្រមទាំង​ប្រចាំការ​ ២៤​ម៉ោង​ លើ​២៤​ម៉ោង​ ក្នុង​ការ​ ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណ​: ​ ត្រៀម​បង្ការ​ ទប់ស្កាត់​ បង្ក្រាប​បទល្មើស​ នគរបាល​ខេត្តព្រៃវែង​ ជួបជុំ​រៀបចំ​ពិសា​អាហារ​សាមគ្គី​ដោយ​ក្តី​រីករាយ​ ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នៅ​តាម​គោលដៅ​នីមួយៗ​ដែល​បា​ឈរជើង​ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កងកម្លាំង​នគរបាល​ខេត្តព្រៃវែង​ សហការ​ជាមួយនឹង​កម្លាំង​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ នៅ​បន្ត​ឈរជើង​ ប្រចាំការ​តាម​គោលដៅ​នីមួយៗ​ ដើម្បី​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ ព្រមទាំង​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ឲ្យ​បាន​ទាន់​ពេលវេលា​ ៕​