បាត់ដំបង ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី នៅចំណុចក្រុមទី១ ភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១-ឈ្មោះ ជា ចាន់រ៉ា ហៅគក់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នករក្សាទុកថ្នាំញៀន), ២-ឈ្មោះ ប៊ុត សុធន់ ហៅប្រុស ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ៣-ឈ្មោះ ម៉ន ប្រុស ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និង៤-ឈ្មោះ ឡូ លាភ ហៅហេីម ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ។
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
-សម្ភារៈកែច្នៃសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយ និងថង់តូចៗប្លាស្ទិកពណ៌សថ្លាសម្រាប់ច្រករំលែកមួយចំនួន។
-ប្រាក់ខ្មែរចំនួន ១២០,០០០៛ (ដប់ពីរម៉ឺនរៀល)
-ម៉ូតូចំនួន០២គ្រឿង មានម៉ាកសាន់យ៉ាន់ ពណ៌លឿង សេរីចាស់ ពាក់ស្លាកលេខ បាត់ដំបង 1Q-6506 និងម៉ាក ស៊ុយសូគី ពណ៌ខ្មៅ សេរីចាស់ ពាក់ស្លាកលេខ បាត់ដំបង 1D-6069 ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕