General Commissariat of National Police
.

ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីញុះញង់ធ្វើឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម

Loading

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើសកម្មភាពបង្ហោះពាក្យពេចន៍បែបញុះញង់ និងកៀងគរមនុស្សឲ្យទៅចូលរួមធ្វើបាតុកម្ម ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមបណ្តាញសង្គម។

ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរង ផែនការងារសន្តិសុខ ដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។

ជនសង្ស័យមានឈ្មោះ សឿង តូ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានគណនីហ្វេសប៊ុក (Facebook)ឈ្មោះ “SOK Kha”លេខអាយឌី (ID) ១០០០៣៣៨៨៤៦៧៩១១៥ និងគណនីតិកតុក(TikTok)ឈ្មោះ “@sokkhan325” ដោយភ្ជាប់ជាមួយ និងលេខទូរស័ព្ទ ០៩៧ ២៣៧ ៧៨១១។

មុនឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ជនសង្ស័យឈ្មោះ សឿង តូ បានបង្ហោះ(Post) ក្នុងហ្វេសបុក (facebook) និង តិកតុក(TikTok)របស់ខ្លួនដែលមានខ្លឹមសារថា “ត្រៀមខ្លួនរួចហើយ ឬនៅបងប្អូនសម្រាប់បាតុកម្មថ្ងៃទី១៨ ០៨ ២០២៤ នេះបងប្អូន” និងនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៤ បានចែករំលែកសារ (Share) ដែលមានភ្ជាប់វីដេអូ និងខ្លឹមសាររបស់ ផេកឈ្មោះ “Nak Solo” ដែលសរសេថា “បើមិនចង់ដូច បង់ក្លាដេសត្រូវកែប្រែឡើងវិញ” ។

បន្ទាប់មកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៤ បានចែករំលែកសារ (Share) ដែលមានភ្ជាប់វីដេអូ និងខ្លឹមសាររបស់ ផេកឈ្មោះ “Nak Solo” ដែលសរសេថា “បើមិនចង់ដូច បង់ក្លាដេសត្រូវកែប្រែឡើងវិញ” ។ នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៤ បានចែករំលែកសារ (Share)ដែលមានភ្ជាប់វីដេអូ Video និងខ្លឹមសារ របស់គណនីហ្វេសបុកឈ្មោះ “Gi Meng” ដែលសរសេរថា “បងប្អូនខ្មែរយើង មកច្រើនណាស់ សាមគ្គីជាកម្លាំង” ក្រោយមកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងជាង ០៨ព្រឹក ខ្លួនបាន សរសេរសារ (Post) ដែលមានភ្ជាប់វីដេអូប្រមូលផ្តុំមនុស្សតវ៉ា និងសរសេរខ្លឹមសារថា“១៨/០៨/២០២៤ ត្រៀមបងប្អូន ថ្ងៃមួយដែលកនខែររង់ចាំគ្រប់ៗគ្នា”។

បច្ចុប្បន្នជនសង្ស័យក្រោយសួរនាំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី៕