រាជធានីភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ឯកភាព និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមការស្នើសុំប្រជុំពិភាក្សារបស់អង្គការ UNODC នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ បានដឹកនាំនាយនគរបាល ០៧រូប មកពីនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីប្រជុំពិភាក្សាជាមួយតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលដឹកនាំដោយលោក Riku Lehtovuori អ្នកសម្របសម្រួលប្រចាំតំបន់ (កិច្ចការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាល) កម្មវិធីគ្រប់គ្រងព្រំដែននៃការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ស្ដីពី “សមាហរណកម្មកិច្ចការនគរបាលសហគមន៍ក្នុងការស្វែងរកដំណោះស្រាយកាត់បន្ថយហានិភ័យនៃអំពើហិង្សាផ្អែកលើយេនឌ័រនៅកម្ពុជា” នៅសាលប្រជុំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិ ៕