General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៩ សីហា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់   

Loading

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ១០នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៣នាក់(ស្រី ៣នាក់)

+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១១ករណី ឃាត់ ៤៧នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែសីហា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ១០៩,៣២ក្រាម។

-កេតាមីន(Ke)= ១,០៤ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកKe ០,៧១ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកKe ០,០៦ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៦៧,០៧ក្រាម។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់ ស្រី ២នាក់ ចាប់យកKe ២,១៣ក្រាម។

៥ / ពោធិ៍សាត់៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៦ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,២៣ក្រាម។

៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ចាប់យកIce ៧,៦៩ក្រាម និងKe ០,៣៣ក្រាម។

៨ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,៤៣ក្រាម។

PM : ៤អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២៣,២៦ក្រាម។

២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

៤ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤៥ក្រាម៕