General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារៀបចំសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារជាតិ នៃកម្ពុជា

Loading

រាជធានីភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបន្ត លើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារជាតិ នៃកម្ពុជា ស្ដីពី កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារជាតិ នៃកម្ពុជា និងសហការីសរុប ១៤រូប។