កំពត៖ ថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព ស.២៥៦៨ ត្រូវថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានដំណើរការបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ។
កម្មវិធីនេះបាន ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាគណៈអធិបតី និងលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្ត ជាគណៈអធិបតី និង មានការ ចូលរួមពីឯកឧត្តម ឧត្ដមសេនីយ៍ ប្រតិភូអមដំណើរ គណៈអធិបតី លោក លោកស្រី ស្នងការរង លោកនាយការិល័យ នាយរងការិយាល័យ លោកមេបញ្ជាការវរ:លេខ ៦០១ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីតន់ហន់ និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៩៣ ឃុំ សង្កាត់ សរុបចំនួន ២២៧នាក់។ ជាកិច្ចបន្តលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ជុំវិញការងារកន្លងមកជូនអង្គប្រជុំរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករងនៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង បានឡើងមានអនុសាសន៍ណែនាំ ផ្តាំផ្ញើជុំវិញការងារ ធ្វើកិច្ចបើកសវនកម្មផ្ទៃក្នុង ដោយផ្តោតលើការងារគ្រប់គ្រងបុគ្គលិក បំពេញភារកិច្ចលើការត្រួតពិនិត្យការងារហិរញ្ញវត្ថុ និង ការងារគ្រប់គ្រង រដ្ឋបាល ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ(ដី អគារ របស់ស្នងការដ្ឋាន ត្រូវធ្វើប័ណ្ណកម្មសិទ្ធិឲ្យបានត្រឹមត្រូវ) ។ និងផ្តាំផ្ញើលើការប្រើប្រាស់ ថវិកាជុំវិញការងារជំនាញឲ្យបានច្បាស់លាស់ ត្រូវមានភាពសន្សំសំចៃ ។
ដោយបញ្ជាក់បន្ថែមលើប្រកាស ស្តីពីការកែសម្រួលតួនាទី ភារកិច្ច របស់ស្នងការដ្ឋាន អធិការដ្ឋាន រហូតដល់ប៉ុស្តិ៍រដ្ឋបាល ឲ្យយកចិត្តទុកដាក់ជាប់ជាប្រចាំ៕