9 , 1
ត្បូងឃ្មុំ ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំង និងណែនាំដល់មន្ត្រីនគរបាល ដែលប្រចាំការតាមគោលដៅ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់លើតួនាទីភារកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលរួមកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ ពិធីចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងភូមិសាស្ត្រភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យកម្លាំង ព្រមទាំងបានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់តាមគោលដៅរៀងៗខ្លួន និងយកចិត្តទុកដាក់លើតួនាទីភារកិច្ចឲ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ កម្លាំងនគរបាល ត្រូវត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាលសកម្មភាពក្មេងទំនើង និងការបង្កភាពចលាចលផ្សេងៗ ដែលនឹងអាចកើតមានឡើងយថាហេតុ ឲ្យបានទាន់ពេលវេលា។
នៅរសៀល និងរាត្រី ថ្ងៃទី៣១ នេះ ក៏មានការប្រគំតន្រ្តីខ្នាតធំ កងកម្លាំងគ្រប់គោលដៅទាំងអស់ ត្រូវត្រៀមកម្លាំងការពារសន្តិសុខ សុវត្ថិភាព អោយបានល្អប្រសើរជូនប្រជាពលរដ្ឋផងដែរ៕