General Commissariat of National Police
.

នគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត និងកាណូតដចម្លងដឹកអ្នកដំណើរ

11 , 1

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត, កាណូតដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បានផ្សព្វផ្សាយអប់រំណែនាំ ៖
១-មិនបើកបរក្នុងស្ថានភាពស្រវឹង
២-មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា ៖ ពោងសង្រ្គោះ, ម៉ាសុីនបូមទឹក, បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា
៣-មិនត្រូវដាក់សម្ភារៈ ឬទំនិញផ្សេងៗ និងមនុស្សលើសចំណុះ
៤-កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវតាមច្បាប់
៥-គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា, ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា, ទូកដចម្លង។
៦-គ្រប់អាជីវករដែលលក់ដូរនៅលើទូកតាមមាត់ទន្លេត្រូវជួយសំអាតអនាម័យឲ្យបានស្អាត ៕