General Commissariat of National Police
.

នគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការយាមល្បាត និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋាន

11 , 2

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការប្រចាំការ២៤ម៉ោង ការយាមល្បាត ពិសេសត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក  និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ទូទាំងខេត្ត បានពង្រឹងការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង, បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋានជាប្រចាំ ឈរលើស្មារតីទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលថ្នាក់លើបានដាក់ជូន។

គោលបំណង ការចុះអប់រំផ្សព្វផ្សាយ ជាប្រចាំនៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងនគរបាល និងប្រជាជន សំដៅធ្វើយ៉ាងណា បញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីរួមគ្នាសហការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងឲ្យអស់ពីតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕