រាជធានីភ្នំពេញ៖ តាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២១៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦០៧គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១១០គ្រឿង និងម៉ូតូ ៤៩៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៤៥គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៨៣គ្រឿង និងម៉ូតូ ២៥៩គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៤ថ្ងៃ ពីថ្ងៃទី១-១៤ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,០២១គ្រឿង, រថយន្តធំ ១៩៥គ្រឿង, រថយន្តតូច ២,៥៤៥គ្រឿង, ម៉ូតូ ៥,២៨១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៣៧៦គ្រឿង, រថយន្តធំ ១១៣គ្រឿង, រថយន្តតូច ១,៦៩៣គ្រឿង និងម៉ូតូ ៣,៥៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕