General Commissariat of National Police
.

គោរព​ច្បាប់​ចរាចរណ៍​ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​!​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ ប្រទេស​នៅ​ថ្ងៃ​ទី​១៤​ សីហា​ កើតឡើង​ចំនួន​ ៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ និង​របួសធ្ងន់​ស្រាល​ ២០​នាក់​

Loading

រាជធានី​ភ្នំពេញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​កើតឡើង​ចំនួន​ ៧​លើក​ (​យប់​ ៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ (​ស្រី​ ០​នាក់​),​ រង​របួស​សរុប​ ២០​នាក់​ (​ស្រី​ ១១​នាក់​),​ រង​របួសធ្ងន់​ ១៣​នាក់​ (​ស្រី​ ៨​នាក់​)​ រង​របួសស្រាល​ ៧​នាក់​ (​ស្រី​ ៣​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ៩​នាក់​ (​យប់​ ៥​នាក់​)​។​

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ៤​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ៥​នាក់​,​ ស្រាល​ ៥​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ២​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ៧​នាក់​,​ ស្រាល​ ២​នាក់​)​ និង​ប្រជែង​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ១​នាក់​,​ ស្រាល​ ០​នាក់​)​ ៕