8 , 1
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក នៅអង្គភាពអន្តរាគមន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលទ្ធការងារប្រចាំខែមករា ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ ដោយមានសមាសភាពចូលរួម លោក-លោកស្រី អនុប្រធានអង្គភាព និងលោក-លោកស្រី នាយ-នាយរងការិយាល័យ។
ទោះបីលទ្ធផលការងារឆ្នាំចាស់ជួបប្រទះនូវបញ្ហាប្រឈម ខ្វះខាត់សម្ភារៈខ្លះ ក៏អង្គភាពព្យាយាមដោះស្រាយ ព្រមទាំងមន្ត្រីក្រោមឱវាទរួមសាមគ្គីគ្នា សម្រេចបានគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងផែនការការពារ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំភ្ញៀវជាតិ-អន្តរជាតិ៕