General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ចាត់តំណាងចុះសំណេះសំណាលសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈមួយចំនួន ជូនដល់មន្រ្តីដែលទើបសម្រាលបុត្រ

7 , 1

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០៖០០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ ខ្វាន់ ប៊ុនធឿន អនុប្រធានអង្គភាពអន្តរាគមន៍ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ ព្រមទាំងមន្រ្តីក្រោមឱវាទ បានចុះទៅសំណេះសំណាលសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈមួយចំនួន ជូនដល់មន្រ្តីដែលទើបសម្រាលបុត្ររួច ដូចខាងក្រោម៖

១-លោកស្រីវរសេនីយ៍ទោ អរុណកល្យាណ វីរៈវតី ឋាន: នាយរងការិយាល័យរដ្ឋបាល-សរុប ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២-លោកស្រីវរសេនីយ៍ត្រី អ៊ួង មករា ឋាន: នាយរងការិយាល័យភស្ភុភារ និងគណនេយ្យ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ក្នុងកាយវិការយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ទោះជាប់រវល់បំពេញភារកិច្ចយ៉ាងណា ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម សុតាន់ ក៏ចាត់តំណាងផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមត្រេកអរចំពោះមន្រ្តីទាំង២ ដែលទទួលបានបុត្រថ្មី ហើយសុវត្ថិភាព ទាំងម្តាយ និងកូន ព្រមទាំងសូមជូនពរលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: ពុល: កុំបីឃ្លៀងឃ្លាតឡើយ៕