16 , 1
រាជធានីភ្នំពេញ ៖ វេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, លេខាធិការដ្ឋាននៃនាយដ្ឋានកណ្តាលនគរបាលព្រំដែន បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារដែលសំរេចបានខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៥ ដែលអញ្ជើញដឹកនាំប្រជុំដោយលោក ឧត្តមសេនីយ៍ត្រី ស្រី ស៊ីផាណ្ណា អនុប្រធាននាយដ្ឋាន ដែលមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ប្រធានលេខាធិការដ្ឋាន អនុប្រធាន លេខាធិការរដ្ឋាន នាយ នាយរងផ្នែក និងមន្ត្រីទាំងអស់៕